វ៉ិបសៃនេះបានបង្កើតឡើងដើម្បីជួយលោកអ្នកជាមួយនឹង៖
- ព័ត៌មានអំពីការធ្វើគម្រោង ការចាប់ផ្តើម និងការគ្រប់គ្រងអាជីវកម្មខ្នាតតូចនៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង
- ព័ត៌មានអំពីរបៀបទទួលបានកម្មវិធីផ្គត់ផ្គង់របស់រដ្ឋាភិបាលរដ្ឋអូស្រ្តាលីខាងត្បូង
- លទ្ធភាពទទួលបានដំណោះស្រាយជម្លោះ និងការសម្រុះសម្រួលដែលមានតម្លៃទាប ឬឥតបង់ថ្លៃ
- ពីអាជីវកម្ម ទៅអាជីវកម្ម ឬ
- ពីអាជីវកម្ម ទៅរដ្ឋាភិបាលថ្នាក់រដ្ឋ ឬរដ្ឋាភិបាលសហព័ន្ធ
- ព័ត៌មានអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់អាជីវកម្ម
- ព័ត៌មានអំពីរបៀបទទួលបានការងារ និងការងារក្រោមកិច្ចសន្យារបស់រដ្ឋាភិបាល។
សម្រាប់ជំនួយអាជីវកម្មខ្នាតតូចបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ 1300 142 820។
ប្រសិនបើលោកអ្នករស់នៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង ដើម្បីទទួលបានសេវាកម្មផ្នែកភាសា និងជំនួយបន្ថែម សូមទូរស័ព្ទសេវាកម្ម អ្នកបកប្រែភាសាសរសេរ និងនិយាយ (TIS) លេខ 131 450 បន្ទាប់មកស្នើសុំអ្នកបកប្រែភាសាឱ្យទូរស័ព្ទទៅ Service SA (សេវាកម្មរដ្ឋអូស្រ្តាលីខាងត្បូង) លេខ 132 324។
ក្រសួងអភិវឌ្ឍន៍រដ្ឋ បានប្តេជ្ញាផ្តល់ជូនវ៉ិបសៃដែលទស្សនិកជនដ៏ធំទូលាយបំផុតអាចមានលទ្ឋភាពប្រើប្រាស់បាន ដោយមិនគិតពីភាសា បច្ចេកវិទ្យា ឬសមត្ថភាពឡើយ។ សូមស្វែងយល់បន្ថែមអំពីវិធានការដែលអាចទទួលយកបានផ្សេងទៀត ដែលមានផ្តល់សម្រាប់អ្នក ប្រើប្រាស់។